សាលាមធ្យមវិចិត្រសិល្បៈ ត្រៀមបង្ហាញផ្ទាំងទស្សនីយភាពសៀកខ្មែរ នាចុងខែនេះ
សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបង្កើតផ្ទាំងទស្សនីយភាពថ្មីមួយក្នុងពេលឆាប់ៗនេះ គឺការសម្ដែងសៀកខ្មែរដែលមានការចូលរួមសម្ដែងដោយសិល្បករវ័យក្មេងមកពីសាលាសៀក នៃសាលាមធ្យមវិចិត្រសិល្បៈ។
តាមគម្រោង ព្រឹត្ដិកាណ៍នេះ ធ្វើរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៨ និង១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឃមណ្ឌលសិល្បៈសៀក និងទស្សនីយភាព ទល់មុខវិមានរដ្ឋសភាជាតិ។ សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ សម្ដែងចំនួន២លើក គឺម៉ោង៩ កន្លះព្រឹក និងម៉ោង៦ កន្លះល្ងាច។ រីឯនៅថ្ងៃទី១៩ ខែកុម្ភៈ សម្ដែងតែមួយលើកទេ គឺនៅម៉ោង៦ កន្លះល្ងាច៕
Post a Comment