Rashford ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ជា​លើក​ទី​២​ ក្នុង​រដូវកាល​នេះ

ខ្សែស្លាប​ Marcus Rashford បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ Premier League ប្រចាំ​ខែ​មករា​ ដែល​នេះ​ជា​លើក​ទី​២​ហើយ​ ដែល​កីឡាករ​រូប​នេះ​បាន​ឈ្នះ​ពាន​នេះ​ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣នេះ​។


កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ​ Rashford បាន​ចូល​ជួយ​ក្រុម​ Manchester United បាន​៤ប្រកួត​ ជួយ​ឲ្យ​ឈ្នះ​២ប្រកួត​ ដោយ​ស៊ុត​ចូល​សរុប​ ៣គ្រាប់​។

ជា​មួយ​នឹង​ទម្រង់​លេង​ដ៏​ល្អ​បែប​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​ជំនាញ​បាល់ទាត់​ប្រចាំ​ PL ក៏​ដូច​ជា​អ្នកគាំទ្រ​បោះឆ្នោត​ឲ្យ​ឈ្នះ​ពាន​ខាង​លើ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ Rashford ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ PL ក្នុង​អាជីព​របស់​គេ​ ដោយ​លើក​ទី​១គឺ​ឈ្នះ​ប្រចាំ​ខែ​មករា​ ឆ្នាំ​២០១៩ លើក​ទី​២ ប្រចាំ​ខែ​កញ្ញា​ ឆ្នាំ​២០២២ និង​លើក​ទី​៣​ គឺ​ប្រចាំ​ខែ​មករា​ ឆ្នាំ​២០២៣​នេះ​៕

Powered by Blogger.